ក្រចេះ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានប្រជាពលរដ្ឋចំនួន៤៣នាក់ បានកើតមានអាការៈពុលជាបន្តបន្ទាប់ ក្រោយពីបានផឹកស្រាស ក្នុងពិធីបុណ្យសពរបស់អ្នកភូមិ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
សូមបញ្ជាល់ថា ក្នុងចំណោមអ្នកដែលពុលទាំង៤៣នាក់ មាន១០នាក់ជាមនុស្សស្រី ហើយពេលនេះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ចំណែកមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ៕
មតិយោបល់