ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារម្ដងហើយប្រកបមុខរបរដដែលជាប់ទៀត

កណ្តាលៈ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង២០នាទី នៅចំណុច តូបលក់ចាប់ហ៊ួយ របស់ជនរងគ្រោះ ក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់មានឈ្មោះ ម៉ាន ចំប៉ា ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ លក់ចាប់ហ៊ួយ ។
ជនសង្ស័យ ០១នាក់ (ឃាត់ខ្លួន)មានឈ្មោះ ជឿង យ៉ាំងទឹង ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិក្បាលជ្រោយឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។
វត្ថុតាងចាប់យក៖
១-ប្រាក់រៀល ចំនួន២៨.៣០០៛ និងប្រាប់ដុល្លា ចំនួន ២$
២-ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង និងស៊ីមទូរស័ព្ទ ចំនួន ១១
៣-កង់ ចំនួន ០១
៤-កាបូបយួរដៃ ចំនួន ០១ ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនសង្ស័យ បានជិះកង់ ០១គ្រឿង ចេញពីផ្ទះ លុះពេលមកដល់ចំណុច ផ្ទះលក់ចាប់ហ៊ួយ របស់ជនរងគ្រោះ ជនសង្ស័យបានទុកកង់ចោល ក៏ដើរចូលទៅលួចយកកាបូប យួដៃ ដាក់លុយ និងទូរស័ព្ទ របស់ជនរងគ្រោះ ដែលទុកនៅ ក្នុងតូប រួចជិះកង់រត់គេចខ្លួន តែភ្លាមនោះ ត្រូវបានជនរង គ្រោះ ឃើញទាន់ រួចបានស្រែកឆោឡោរ ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះ រួមនិងជនរងគ្រោះ បាននាំគ្នាដេញចាប់ខ្លួនជនសង្ស័យបានភ្លាមៗតែម្ដង ។
ក្រោយមកជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកោះធំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយក លុយ និងទូរស័ព្ទ របស់ជនរងគ្រោះ ប្រាកដមែន ហើយរូបគេលួចលើកនេះ មិនមែនជាលើកទីមួយទេ គឺរូបគេធ្លាប់បាន ដើរលួចប្រាក់ និងសម្ភាររបស់គេ ជាច្រើនលើកច្រើនសារមកហើយ និងធ្លាប់ជាប់ពន្ធនាគារម្ដងហើយ ពីបទ៖ លួច ។
ករណីនេះ សមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់