ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីចែកចាយថ្នាំញៀនខុសច្បាប់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: កម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ទាប់ពីរកឃើញគ្រឿងញៀនប្រមាណ៦កញ្ចប់ដែលរក្សាទុកដោយខុសច្បាប់។
ការឃាត់ខ្លួនធ្វើឡើងនៅចំណុចវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ។

លោក ធិន ស៊ិនដេត អធិនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយអនុវត្តន៍តាមផែនការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើកិច្ចការបង្ការបង្រាប ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុចឃាត់ខ្លួនខាងលើ រួមមានឈ្មោះ ហាក់ វីរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មក និងឈ្មោះ រាជ សុផល ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងរស់នៅក្នុងភូមិចាន់គីរី ក្រុងប៉ោយប៉ែត ខណ:កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនខុសច្បាប់ ។ ដកហូតបានថ្នាំញៀនប្រភេទម៉្សៅក្រាមពណ៌សរថ្លាចំនួន៦កញ្ចប់តូច និងទូរសព្ទដៃ១គ្រឿង ។

ជនសង្ស័យទាំង២ នេះក្រោយកសាងសំណុំរឿងក៏បាន បញ្ជូនទៅសាលាដំបូងខេត្តដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់