ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងលួចយ៉ាងសកម្ម

ភ្នំពេញ: មុខសញ្ញាក្រុមប្រើប្រាស់គ្រឿងញៀន ព្រមទាំងលួចយ៉ាងសកម្មចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំង ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨ព្រឹក និងវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ទី១ឈ្មោះ ទុំ ប៊ុនង៉ាន អាយុ១៨ឆ្នាំ, ទី២ឈ្មោះជឿន ម៉ៅ អាយុ២០ឆ្នាំ,ទី៣ឈ្មោះ ឡោង វ៉ាន់និត អាយុ១៨ឆ្នាំ ហើយពួកគេទាំង៣នាក់នេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងត្រូវបានចាប់ខ្លួន នាវេលាម៉ោង៨ព្រឹកនៅក្នុងភូមិកើតហេតុ។ ទី៤ឈ្មោះ ហែ នី អាយុ១៧ឆ្នាំ និង៥ឈ្មោះ អ៊ុយ សុថិន អាយុ១៩ឆ្នាំ ទាំង២នាក់ខាងក្រោមនេះ គឺជាមុខសញ្ញាលួចយ៉ាងសកម្ម ហើយក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ផងដែរ និងត្រូវបានចាប់ខ្លួននា វេលាម៉ោង៤និង៣០នាទីល្ងាច នៅក្នុងភូមិកើតហេតុខាងលើនោះដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួន កម្លាំងនគរបាលខាងលើបានធ្វើការ ស្រាវជ្រាវដើម្បីធ្វើការបង្ក្រាប ទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ហើយបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមប្រើប្រាស់ គ្រឿងញៀន ចំនួន៣នាក់ដែលបានធ្វើសកម្មភាពសេពគ្រឿង ញៀនរាល់ថ្ងៃ។ក្រោយពេលទទួលបានព័ត៌មានដ៏ជាក់លាក់នោះហើយ ទើបនៅវេលាម៉ោង៨ព្រឹកកម្លាំងបាន ចុះទៅធ្វើការបង្ក្រាបនិងចាប់ខ្លួនបានចំនួន៣នាក់ បន្ទាប់មកជនសង្ស័យទាំងនោះត្រូវបានកម្លាំងនាំទៅ ធ្វើការសាកសួរនៅផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌ។

ន្រភពដដែលបានបន្តទៀតថា លុះក្រោយមកទៀតកម្លាំងបាន ស្រាវជ្រាវរកឃើញមុខសញ្ញាក្រុមលួច និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មមួយក្រុមទៀតដែលតែងតែបានធ្វើសកម្មភាពលួច អត់រើសមុខនៅក្នុង ភូមិខាងលើនោះ។ហើយរហូតដល់វេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃដដែលនោះទើបកម្លាំងបានចុះទៅធ្វើ ការបង្ក្រាបនិងចាប់ខ្លួនបាន២នាក់ ហើយតាមការសាកសួរជននោះបានសារភាពថា កន្លងមកខ្លួនធ្លាប់បាន ធ្វើសកម្មភាព លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេច មានដូចជាម៉ូតូ១គ្រឿង ដែលជាកម្មសិទ្ធិរបស់ជន ជាតិកូរ៉េ,ទូរទស្សន៍LCD១គ្រឿងដែលមានតម្លៃ៧០០ដុល្លារ,និងទូរសព្ទជាច្រើនគ្រឿងទៀតផងដែរ៕

មតិយោបល់