ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅដីឡូតិ៍មួយកន្លែងក្នុងក្រុងសៀមរាប បង្កការភ្ញាក់ផ្អើល!

សៀមរាប: លោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ Post News ថា មានករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងដីឡូតិ៍មួយកន្លែង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

តាមការបំភ្លឺរបស់អ្នកលក់ចេកអាំងបានប្រាប់ថា ពេលគាត់បានមករកបត់ជើងត្រង់ចំនុចខាងលើ ក្នុងម៉ោង១២ថ្ងៃត្រង់ស្រាប់តែឃើញមានកន្ទេលមួយ ហើយខ្លួនបានបើកទៅស្រាប់តែមានមនុស្សនៅក្នុងនោះតែម្តង រួចខ្លួនបានប្រាប់អ្នកជិតខាង និងនគរបាលភ្លាមទៅ។

ការពិនិត្យឃើញថា សពមានសំបុរស្រអែម ភេទប្រុស សក់ខ្លី មានសាក់ឥន្រ្ទីត្រង់ចំនុចស្មាខាងស្តាំ មានពាក់ខ្សែអង្កាំធ្វើអំពីឈើ និងអំបោះចំនួនពីរសរសៃជាប់និងដៃខាងឆ្វេង ពាក់ចិញ្ចៀននាងដៃខាងឆ្វេង គ្មានពាក់អាវ តែមានអាវនៅលើដើមទ្រូងនៃសព ស្លៀកខោខ្មៅសាច់ក្រណាត់ជើងវែង មានខ្សែក្រវាត់ពណ៌ខ្មៅ អត់មានស្បែកជើងទេ មាឌតូចល្មម មានកម្ពស់១៦២សង់ទីម៉ែត្រ គ្រប់សន្លាក់នៃសរីរាង្គទាំងអស់រឹង សក់ខ្លី រួញតិចៗ មានអាយុប្រហែល៤២ឆ្នាំ គ្រប់សរីរាងនៃសពពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ពាក់ព័ន្ធនិងបទល្មើសអត្តឃាតរឺឃាតកម្មឡើយ ចំនុចពិសេសនៅលើសពមានចេញទឹកកាមនិងលាមក ។

តាមការពិនិត្យរបស់ការិយាល័យជំនាញយើងអាចសន្និដ្ឋានបានថា សពស្លាប់ពុំពាក់ពាក់ព័ន្ធនិងបទល្មើសអ្វីទេ គឺស្លាប់ដោយស្លាក់ខ្យល់រឺខ្យល់គរ គ្មានអ្នកជួយក្នុងអំឡុងពេលនោះ បណ្តាលឲ្យសពស្លាប់ដូច្នេះ៕

មតិយោបល់