ព័ត៌មានជាតិ

តូចចិត្តប្ដីវាយធ្វើបាប! ស្រ្តីម្នាក់ ដឹកដៃកូនតូចៗ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង៧ និង ២០យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពាន ព្រះមុនីវង្ស(ថ្មី) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានករណីស្ត្រីម្នាក់ ដើរកាន់ដៃកូនតូចៗ ប៉ុនប៉នលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចប្រចាំការនៅស្ពានប្រទះឃើញ និងជួយចាប់ទាន់។

ស្ត្រីខាងលើឈ្មោះ ទឹត ម៉ាក អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្តីឈ្មោះ អ៊ាត អាយុ៥៥ឆ្នាំ មុខរបររើសអេតឆាយ ស្នាក់នៅមិនពិតប្រាកដ មានកូនប្រុសចំនួន៣នាក់ (អាយុ៣ឆ្នាំ ៥ឆ្នាំ និង១០ឆ្នាំ)។

តាមសម្ដីស្ត្រីខាងលើ បានឲ្យដឹងថា ដោយសារគាត់ និងប្ដី តែងតែមានទំនាស់ជាញឹកញាប់ ណាមួយត្រូវប្តីវាយធ្វើបាបពេក គួបផ្សំគ្មានផ្ទះសំបែករស់នៅពិតប្រាកដ ខណៈកូនៗ ក៏មិនបានរៀនសូត្រ ទើបនៅព្រលប់ថ្ងៃកើតហេតុ រូបគាត់សល់លុយតែ៤០០រៀល ក៏បានទៅផឹកស្រាបង្ហើយ រួចដឹកដៃកូនតូច២នាក់ បម្រុងមកលោតទឹកសម្លាប់ខ្លួន នៅទីតាំងខាងលើតែម្ដង។

ក្រោយកើតហេតុ ស្ត្រីខាងលើ ត្រូចបានសមត្ថកិច្ចនាំខ្លួនយកមកក្រោមស្ពាន ដើម្បីសាកសួរ ហើយដោយគាត់មិនព្រមទៅណានោះទេ គឺបាននាំកូនតូចដេក នៅក្រោមស្ពានអាកាសក្បាលថ្នល់ រង់ចាំព្រឹកស្អែកចាំគិតទៀត៕

មតិយោបល់