ខ្សែបម្រើដ៍ឆ្នើម និងជាវីរបុរសរបស់ក្រុម ហង្សក្រហម Liverpool កីឡាករ Steven Gerrard នឹងចាប់ផ្តើមតួនាទីថ្មី ជាគ្រូបង្វឹកក្រុម Liverpool អាយុក្រោម ១៨ឆ្នាំនៅសប្តាហ៍ក្រោយនេះ។
Steven Gerrard ត្រូវបានក្រុមហង្សក្រហម Liverpool បានជ្រើសរើសជាគ្រូបង្វឹកយុវជន អាយុក្រោម ១៨ឆ្នាំ កាលពីប៉ុន្មានខែមុននេះ។ បើតាម ESPN reports បានឲ្យដឹងថា Gerrard នឹងប្រមូលយុវជន អាយុក្រោម ១៨ឆ្នាំទាំងអស់ មកធ្វើការហ្វឹកហាត់ដំបូង នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។ ជាការពិតណាស់ ការហ្វឹកហាត់ត្រៀមនេះដែរ លោក Gerrard មានបំណង កោះហៅកីឡាករឲ្យមកជួបជុំលើកដំបូង ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុម Burton នៅថ្ងៃសុក្រ សប្តាហ៍ក្រោយដូចគ្នា។ នេះគឺជាការបង្ហាញពីសមត្ថភាព ក្នុងនាមជាគ្រូបង្វឹកលើកទី១ របស់ខ្សែបម្រើដ៍ឆ្នើមរូបនេះ ព្រោះថា នេះជាឱកាសដំបូងដែល Gerrard ធ្វើជាគ្រូបង្វឹក។
ជាងនេះទៅទៀត ការប្រកួតមិត្តភាពជាមួយ Burton នេះដែរ ក៍ជាការប្រកួតត្រៀមលក្ខណះមួយ សម្រាប់ការបើករដូវកាល Championship ២០១៧-២០១៨ របស់យុវជន នៃក្លិបទាំងអស់នៅ Premire League ផងដែរ។ ដូច្នេះហើយ រង់ចាំមើលទាំងអស់គ្នាថា ក្រៅពីទទួលបានភាពជោគជ័យ ក្នុងអាជីពជាកីឡាករបាល់ទាត់ តើ Steven Gerrard បន្តទទួលជោគជ័យ ក្នុងអាជីពថ្មីជាគ្រូបង្វឹកដែរ ឬទេ?
មតិយោបល់