ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន០១កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែបានធ្វើការបង្ក្រាបមុខសញ្ញាគ្រឿងញៀន កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី០៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា ក្នុងការប្រតិបតិ្តការនេះដែរ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងបានដកហូតនៅថ្នាំញៀន០១កញ្ចប់ទម្ងន់២ហ៊ុយសើ្ម នឹង ២៥ម៉ឺនរៀល(ជាប្រភេទម្សៅក្រមពណ៌សថ្លា)។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចយើងបានធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆេង វាសនា ហៅ សុខ ចិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៤A ផ្លូវលេខ៨០ សង្កាត់ស្រះចត ខណ្ឌដូនពេញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-05-25_11-20-35 photo_2016-05-25_11-20-36 photo_2016-05-25_11-20-37

មតិយោបល់