ព័ត៌មានជាតិ

អបអរសាទរ! ប្រាសាទសំបូរព្រៃគុក ពេលនេះបានចុះជាសម្បត្តិបេតិភណ្ឌពិភពលោកហើយ!

យោងតាមផេកផ្លូវការ របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិតជាមោទនភាពជាតិខ្មែរណាស់ ព្រោះនៅមុននេះ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

នេះបើតាមពត៌មានតាមទូរសព្ទដែលបញ្ជាក់ដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:មកកាន់ លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាម៉ោងប្រមាណ ១០និង១៥នាទីយប់ ពីប្រទេសប៉ូឡូញ៕

មតិយោបល់