ព័ត៌មានជាតិ

រដ្ឋសភា​នឹង​បោះឆ្នោត​ជ្រើសតាំង​អនុប្រធាន​ទី​១​ទី​២

​ភ្នំពេញ​៖​នៅ​ថ្ងៃ​ទី​២៦​ខែ​សីហា ឆ្នាំ​២០១៤ កម្ពុជា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​អនុ ប្រធាន​ទី​១ អនុប្រធាន​ទី​២ និង​បោះឆ្នោត​ជ្រើសតាំង​ជំនួស និង​បំពេញន្ថែម​សមាជិក​គណៈកម្មការ​នានា​នៃ​រដ្ឋសភា​ផង​ដែរ​។​

​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា​ចុះ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៤ បានឱ្យដឹងថា របៀបវារៈ​សំខាន់ៗ​នៃ​កិច្ចប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៥​នោះ​រួមមាន ១-​ការបោះឆ្នោត​ជ្រើសតាំង​ឯកឧត្ដម ងួន ញ៉ិល ជា​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា ។ ២-​ការបោះឆ្នោត​ជ្រើសតាំង​ឯកឧត្ដម កឹម សុខា ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ។ ៣-​ការបោះឆ្នោត​ជ្រើសតាំង​ជំនួស និង​បំពេញ​បន្ថែម​សមាជិក​គណៈកម្មការ​នា​នា​នៃ​រដ្ឋសភា ដែល​ក្នុងនោះ​មាន ៣-១ គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ។ ៣-២ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ។
៣-៣ គណៈ​កម្ម ការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ។ ៣-៤ គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ ។ ៣-៥ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន ។ ៣-៦ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ។ ៣-៧ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ។ ៣-៨ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​កិច្ចការនារី ។ ៣-៩ គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង ៣-១០ គណៈកម្មការ​អង្កេត​បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ ៕​
cambodia_na

មតិយោបល់