ព័ត៌មានជាតិ

អធិការក្រុងសៀមរាប ឡើងជាស្នងការខេត្ត ជំនួសឲ្យលោកស្នងការខេត្តសៀមរាប ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍!

សៀមរាបៈ យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីនគរបាលជាតិ បានសម្រេច ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ ចំនួន២រូបរួមមាន៖
១.លោក ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។
២. លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ពីអធិការនគរបាលក្រុងសៀមរាប ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបវិញ៕

មតិយោបល់