ព័ត៌មានជាតិ

Update៖ ខឹងសង្សាររករឿងមិនឲ្យផឹកសោះ បែរជាចងកសម្លាប់ខ្លួន!

ភ្នំពេញៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទប់លេខ៧ផ្ទះជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែកក្កថា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងក្រោយសួនឧស្សាហ៍កម្ម កាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ម៉ឺន ស្លាត អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលកន្លងកើតហេតុខាងលើ មានស្រុកកំណើតនៅក្នុងភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។

តាមប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមិនមាននរណាម្នាក់បានដឹងថាបុរសនោះចងកសម្លាប់ខ្លួនស្លាប់តាំងពីពេលណានោះទេ ដោយគ្រាន់តែដឹងថា កន្លងមកគាត់បានគេងនៅជាមួយសង្សារដូចជាប្ដីប្រពន្ធដែរ ដោយឡែកនៅវេលាល្ងាចថ្ងៃទី៨ ខែកក្កដា គាត់មានទំនាស់ជាមួយស្រ្តីជាសង្សារ បន្តិចបន្តួចរឿងគាត់ផឹកស្រាច្រើនពេក។ បន្ទាប់មកនៅវេលាម៉ោង១១យប់ថ្ងៃដដែល ទើបចូលដេក ប៉ុន្តែសង្សារដេកនៅខាងក្រោមចំណែកគាត់បានដេកនៅលើជាន់ឡៅតឿ តែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែនៅក្នុងបន្ទប់ជាមួយគ្នានោះដែរ។លុះដល់វេលាម៉ោង៨ព្រឹកឡើងថ្ងៃទី៩ កក្កដា ស្រាប់តែប្រទះឃើញគាត់ចងកស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន បានសហការនគរបាលការិយាល័យបច្ចេកទេសបៃស្នងការដ្ឋានរាជធានីភ្នំពេញបានចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យហើយលទ្ធផលគឺបុរសនោះពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែន៕

https://youtu.be/ykJJxy8YoFw

មតិយោបល់