គណកម្មាធិការ អូឡាំពិកកូរ៉េខាងត្បូង កំពុងរៀបចំផែនការធ្វើទស្សនកិច្ចមកកាន់ ប្រទេសកូរ៉េខាងត្បូងនៅចុង ខែសីហា ខាងមុខនេះ ដើម្បីចូលរួមពិភាក្សា អំពីការរៀបព្រឹត្តិ ការណ៍ និង សិក្ខាសាលាស្តីពីការរៀបចំប្រកួតកីឡាអាស៊ី ដែល នឹងប្រារព្ធធ្វើឡើង នៅទីក្រុងកំពុងផែអ៊ីនជឿន របស់ប្រទេសកូរ៉េខាងត្បូង ក្នុងខែតុលា ឆ្នាំ ២០១៤។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានចេញផ្សាយ នៅថ្ងៃសៅរ៍ទី០៩ ខែសីហា នេះ ដោយលើកឡើងពី សម្តីរបស់គណៈកម្មការ រៀបចំកីឡាខាងលើនេះថា គណកម្មការធិការ កូរ៉េខាងជើង គ្រោងនឹងធ្វើទស្សនកិច្ចមកកាន់កូរ៉េ ខាងត្បូង នៅថ្ងៃទី ២០ ដល់ទី ២២ ខែសីហា ខាងមុខនេះ ដើម្បីពិភាក្សាពីការងារទូទៅដើម្បីសម្រួលដល់ការចូលរួម របស់ អត្តពលិក និង អ្នកគាំទ្រ កូរ៉េខាងជើងទាំងអស់ នៅទឹកដីកូរ៉េខាងត្បូង។ គួរបញ្ជាក់ថា កីឡាអន្តរជាតិខាងលើនេះ នឹងត្រូវធ្វើឡើង នៅពហុកីឡដ្ឋានអន្តរជាតិ ទីក្រុង អ៊ីនជឿន និង កីឡដ្ឋានបម្រុង មួយចំនួនទៀត។ ប្រទេសកូរ៉េខាងត្បូង ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃ កីឡានេះម្តងដែរ កាលពីចុងទសវត្សរ៍ ១៩៨០៕
មតិយោបល់