ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

សៀមរាបៈ ជនសង្ស័យទាំង៦នាក់ ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានសម្រេចបញ្ជូនខ្លួនទៅតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៦នេះ ពាក់ព័ន្ធករណីគ្រឿងញៀន ។

នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានបញ្ជាក់ថា ជនសង្ស័យប្រុស ស្រីចំនួន៦នាក់ មានទី១.ឈ្មោះ ចាំងសុពេក ភេទប្រុស អាយុ២៧ឆ្នាំមុខរបរគ្មាន មានទីលំនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពីបទជួញដូរ ទី២.ឈ្មោះ គឺន ទ្បោះ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិលលៃឃុំបាគង ស្រុកប្រាសាទ បាគងខេត្តសៀមរាប ពីបទជួញដូរ ទី៣.ឈ្មោះ រឿនសារុំ ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ទី៤.ឈ្មោះ ហេង សេងហាន ភេទស្រី ភេទ ប្រុសអាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិចន្លោងសង្កាត់ស្រង៉ែក្រុងសៀមរាប ពីបទប្រើប្រាស់ ទី៥.ឈ្មោះ ហ៊ុន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ័យឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពីបទ ប្រើប្រាស់ ទី៦.ឈ្មោះ នេតតឿ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរគ្មាន នៅភូមិរកា កំបុតឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប ពីបទចាត់ចែង និងប្រើប្រាស់។

ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានម្សៅគ្រើម (ម៉ាទឹកកក)ចំនួន០៣កញ្ចប់ ស្មើទម្ងន់២,៩ក្រាម, ទូរស័ព្ទ៧គ្រឿង, និងសម្ភារៈសំរាប់ជក់និងវេចខ្ចប់ មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

IMG-20160525-WA0012 IMG-20160525-WA0007

មតិយោបល់