វៀតណាមៈ នារីដ៏ស្រស់ស្អាតម្នាក់ បានធ្វើឲ្យមហាជនជាច្រើន កំពុងច្រណែនយ៉ាងខ្លាំង បន្ទាប់ពីរូបនាង មានកិត្ដិយស ចូលទទួលស្វាគមន៍ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅឯព្រលានយន្តហោះ Tan Son Nhat។
នាង My Huynh Ai កើតនៅឆ្នាំ ១៩៨៨ បានបញ្ចប់ការសិក្សា ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ នៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្ននាងធ្វើការ នៅនាយកដ្ឋានការបរទេស ក្នុងទីក្រុងហូជីមិញ។
My Huynh Ai បានធ្វើឲ្យមនុស្សជាច្រើន កោតសរសើរ ចំពោះរូបនាងយ៉ាងខ្លាំង បន្ទាប់ពីការបង្ហាញវត្តមានរបស់នាង ក្នុងឈុតសម្លៀកបំពាក់ ដ៏គួរឲ្យទាក់ទាញ ជាមួយបាច់ផ្កាឈូក ដ៏ស្រស់ស្អាត សម្រាប់ជាអំណោយទទួលស្វាគមន៍ លោក អូបាម៉ា៕
មតិយោបល់