កណ្តាលៈ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងបន្ទាប់ពីមានរថយន្តធុនត្រាមួយគ្រឿង បើកបរសុខៗស្រាប់តែឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឆេះខាងលើ ម៉ាក ធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-6896 បើកបរដោយឈ្មោះ ឆឹម ឬទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះ លេខ៥៤ដេ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ធ្វើដំណើរ ពីកើតទៅលិច(ភ្នំពេញ-ព្រះសីហនុ) លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែឆ្លងទុយោប្រេងសាំង បណ្តាលឲ្យឆេះផ្នែកខាងក្រោយរថយន្ត ខូចខាតទាំងស្រុង។
ក្នុងប្រតិបត្តិការណ៍ខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុកចំនួន២គ្រឿង និងប្រើប្រាសទឹកអស់៤រថយន្ត និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន៥បំពង់ ទើបរលត់ទៅវិញ៕
https://youtu.be/RThX-Ovndus
មតិយោបល់