កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរទាំងសងខាងដួលបោកក្បាលនឹងដងផ្លូវ រងរបួសធ្ងន់រៀងខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខបុរីពេជ្រ ស្ថិតក្នុងលើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-4393 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើបានបានជែងរថយន្តមួយគ្រឿងរួចបានជ្រុលទៅបុកម៉ូតូម៉ាក ស៊ីធី ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ រ 0490 ភព1 បើកបរក្នុងទិសដៅពីត្បូងមកជើងអ្នកបើកបរឈ្មោះ រី ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរពីក្រោយឈ្មោះ យាយ លី ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរទាំង២ រងរបួសធ្ងន់ ត្រូវបានរថយន្តរបស់ស្នងការដ្ឋានខេត្តកណ្តាលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះតែម្តង។
បច្ចុប្បន្នមធ្យោបាយធ្វើដំណើរខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បណ្តោះអាសន្នដើម្បីដោះស្រាយគ្នាបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់