ព័ត៌មានកីឡា

Svay Rieng Cup 2017៖ មាន ៣៥ ក្រុម ចូលរួមបែងចែកជា ៨ ពូល

ការប្រកួតពានរង្វាន់​បាល់ទាត់​ស្វាយរៀង​ ខាប់​ លើក​ទី​៣​ ឆ្នាំ​២០១៧​ (Svay Rieng Cup 2017) មានក្រុម​បាល់ទាត់​មិន​អាជីព​៣៥ក្រុម​ មក​ពី​​ស្រុក​-​ក្រុង​​ទាំង ​៨ ​នៃ​​ខេត្ត​ស្វាយរៀង និងបានបែងចែកជា ៨ ពូល ក្នុងនោះមាន៖ ក, ខ, គ, ឃ, ង, ច, ឆ និងជ ។

សម្រាប់រូបមន្តប្រកួតអនុញ្ញាតឲ្យក្រុមនីមួយៗអាចយកនៅកីឡាករមកពីខេត្តផ្សេងចូលរួមបានចំនួន ៣នាក់ និងកីឡាករអាជីពនៅក្នុងលីគកំពូលកម្ពុជាដាច់ខាតត្រូវបានបញ្ចប់អាជីពមុនឆ្នាំ២០១៥ បានអាចចូលរួមប្រកួតបាន។

សូមរំលឹកថា ការប្រកួតគ្រោងនឹងចាប់ផ្តើមនាដើមខែ កក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ដែលធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀង៕

មតិយោបល់