ព័ត៌មានកីឡា

AC និង Inter កំពុងតែវិលមករកភាពខ្លាំងវិញ ក្នុងពេលឆាប់ៗនេះ

ក្រុមយក្សអ៊ីតាលី AC Milan និង Inter Milan កំពុងតែត្រូបានមជ្ឍដ្ឋាន ជាច្រើនជឿជាក់ថា ក្រុមយក្សទាំង២ នេះនឹងវិលមករកភាពខ្លាំងវិញ ក្នុងពេលឆាប់ៗនេះ។

អ្នកណា អ្នកណា ក៍ស្គាល់ក្រុមយក្សទាំងពីររបស់អ៊ីតាលី AC Milan និង Inter Milan ដែលកាលពី ៨-៩ ឆ្នាំមុន ដែលក្រុមទាំង២នេះ បានបង្កព្យុះភ្លៀង យ៉ាងខ្លាំងក្លា លើវិស័យបាល់ទាត់។ ក៍ប៉ុន្តែ ក្រុម AC Milan និង Inter Milan ត្រូវបានបាត់មុខពីពិភពបាល់ទាត់មួយរយ: ដោយសារការលេងធ្លាក់ទម្រង់យ៉ាងខ្លាំង សឹងមិនមានតំណែងអ្វីមួយឡើយ ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប។ យ៉ាងណាក៍ដោយ បើតាមការវិភាគរបស់ ESPN reports បានឲ្យដឹងថា ក្រុមយក្សអ៊ីតាលីទាំង២ នេះកំពុងតែត្រឡប់ទៅរកអតីតកាល ដ៍រុងរឿងរបស់ពួកគេវិញហើយ ។

ការអះអាងបែបនេះ ESPN reports បានយកនូវមូលហេតុមួយចំនួនដូចខាងក្រោមនេះ៖ ការចាប់ផ្តើមចំណាយដើមទុនធំ សារជាថ្មីរបស់ក្រុម AC Milan និង Inter Milan។ ជាការពិតណាស់ នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមទាំង២ បានចំណាយលុយយ៉ាងច្រើន ក្នុងការទិញកីឡាករល្បីៗជាច្រើនរូប។ ថ្វីបើកីឡាករល្បីមួយចំនួនមិនចាប់អារម្មណ៍ ក្នុងការទៅកាន់ក្លិបទាំង២ ក៍ដោយតែវាបានធ្វើឲ្យកីឡាករហាក់ចាប់ផ្តើមងាកមកចាប់អារម្មណ៍ជាថ្មី។

ការរីកចម្រើននៃវិស័យបាល់ទាត់ នៅប្រទេសអ៊ីតាលី នាពេលបច្ចុប្បន្ននេះ ដូចដែលយើងឃើញស្រាប់ បាល់ទាត់នៅអ៊ីតាលី មានការប្រែប្រួលច្រើនជាងមុន ព្រោះថាក្រុមនៅអ៊ីតាលី ចាប់ផ្តើមឡើងជើងវិញហើយ។ ជាក់ស្តែងដូចជាក្រុម Juventus, Roma, Napoli និងក្រុមផ្សេងៗជាច្រើនទៀត រួមទាំង AC Milan និង Inter Milan ជាដើមកំពុងតែមានការវិវត្តន៍ជាងមុន។

កីឡាករល្បីៗ ចាប់ផ្តើមដុះចេញពីលីគអ៊ីតាលីនេះ កាន់តែច្រើនឡើងៗ ។ ប៉ុន្មានរដូវកាលនេះ កីឡាករនៅអ៊ីតាលី កំពុងតែក្រឡុក ក្នុងវិស័យ បាល់ទាត់យ៉ាងខ្លាំង ដូចជា Paul Pogba លក់ទៅឲ្យ Man Utd ជិត ៩០លានផោន ស្របពេលដែល Andre Bellotti កំពុងតែទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗច្រើន រួមទាំង Dani Alves, Alex Sandro, Bonucci, រួមទាំងកីឡាករជាច្រើនទៀត កំពុងតែមានការចាប់អារម្មណ៍យ៉ាងច្រើន។

ដោយយោងទៅលើកត្តាទាំង ៣ខាងលើនេះហើយ ដែលនាំឲ្យ ESPN reports ហ៊ានសន្និដ្ឋានថា មិនយូរទៀតឡើយ លីគកំពូលអ៊ីតាលី នឹងមានការរីកចម្រើនឡើងវិញ ហើយក្រុមយក្សទាំង២ AC Milan និង Inter Milan ប្រាកដជាវិលទៅរកសម័យកាលដ៍រុងរឿងរបស់គេឡើងវិញ។

មតិយោបល់