ព័ត៌មានជាតិ

ជនជាតិស្បែកខ្មៅ បើករថយន្តបុករះម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់!

ភ្នំពេញ: បុរស២នាក់បានរងរបួសធ្ងន់ដោយហោះបោកនឹងថ្នល់ដេកក្នុងថ្លុកឈាម ខណ:ដែលពួកគាត់បានជិះម៉ូតូម្នាក់មួយគ្រឿងហើយមួយគ្រឿងអស់សាំងហើយពួកគាត់បានជួយរុញម៉ូតូគ្នារួចក៏ត្រូវរថយន្ដបុរសជនជាតិស្បែកខ្មៅម្នាក់ស្រវឹងស្រាបើកបុករះពីក្រោយយ៉ាងពេញទំហឹងតែម្ដង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និងនិង៥០នាទី យប់ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ អាសង់កូរ៉េ២គ្រឿង ពណ៌ក្រហម មានដឹកឈាមគោរជាមួយ គ្មានពាក់ស្លាកលេខ ជិះដោយបុរស២នាក់ ម្នាក់ជិះមួយគ្រឿង ហើយម៉ូតូមួយគ្រឿងអស់សាំង រួចពួកគាត់ក៏ជួយរុញគ្នា បានធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរស្សី ក្នុងទិសដៅពីកើតទៅលិច ខណ:ដែលមកដល់កន្លែងកើតហេតុខាងលើ ក៏មានបុរសជនជាតិស្បែកខ្មៅម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសRX300 ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខភ្នំពេញ2R- 0441 ធ្វើដំណើរតែម្នាក់ឯង បើកស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿនដូចហោះ បានបើកទៅបុករះម៉ូតូពីរគ្រឿង ដែលដឹកឈាមគោខាងលើពីក្រោយយ៉ាងពេញទំហឹង ហើយអូសម៉ូតូជិត៣០ម៉ែត្រ ហើយរថយន្តក៏បើកទៅមុខលែងរួច បណ្ដោលឲ្យបុរស២នាក់ខាងលើ ហោះបោកនិងថ្នល់រងរបួសធ្ងន់ដេកលើថ្លុកឈាម ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង ចំណែកជនជាតិស្បែកខ្មៅ ដែលជាអ្នកបើកបររថយន្ត ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនដើម្បីរង់ចាំសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់