ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីអគ្គិភ័យមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់សម្ភារៈមួយចំនួននៅក្នុងផ្ទះលក់គ្រឿងសំណង់យីហោ ប៉ិសុខលី បង្កការភ្ញាក់ផ្អើលខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទី យប់ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិស្រុកចម្ការចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ខណៈដែលអគ្គិភ័យនេះបានកើតឡើង គេសង្កេតឃើញវត្តមានរបស់កងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះមកអន្តរាគមន៍ផងដែរ ប៉ុន្តែចំពោះមូលហេតុនៃការឆាបឆេះយ៉ាងនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ហើយគ្រាន់តែឆាបឆេះសម្ភារៈគ្រឿងសំណង់តែប៉ុណ្ណោះមិនបណ្តាលឲ្យនរណាម្នាក់របួសនោះទេ។
ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕
https://youtu.be/GvjKgkW_BzI
មតិយោបល់