ព័ត៌មានជាតិ

តូចចិត្តនឹងប្រពន្ធសុំលុយ២ម៉ឺនមិនបាន សម្រេចចិត្តចងកសម្លាប់ខ្លួន!

បាត់ដំបងៈ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ដំបង់ បានប្រាប់ភ្នាក់ងារ Post News ថា មានករណីបុរសម្នាក់បានចងកធ្វើអត្តឃាតនៅនឹងមែកដើធ្នង់ ដោយប្រើប្រាស់អាវយឺតពណ៌ខ្មៅធ្វើជាខ្សែរចំណង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចវាលស្រែ ក្នុងក្រុមទី១៦ ភូមិបល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ លឹម សុវណ្ណនី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ផ្ទះលេខ៩៥ ក្រុមទី៨ ភូមិបល័ង្គ សង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមការបញ្ជាក់របស់ប្រពន្ធសាកសពបានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ប្ដីរបស់ខ្លួនបានសុំប្រាក់ ចំនួន២ម៉ឺនរៀល តែខ្លួនមិនបានឲ្យទេ ហើយប្ដីរបស់ខ្លួនក៏ដើរចេញពីផ្ទះ បាត់មិនដឹងទៅណាទេ លុះមកដល់ថ្ងៃកើតហេតុក៏ប្រទះឃើញចងកសម្លាប់ខ្លួនតែម្ដង។

តាមការពិនិត្យទីកន្លែងកើតហេតុនិងសាកសពឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯង មិនមែនជារឿងឃាតកម្មឡើយ។

ក្រោយពេលពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តបល័ង្គតាមប្រពៃណី៕

មតិយោបល់