អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ឲ្យ មកទស្សនកិច្ចនៅអាមេរិក នារដូវស្លឹកឈើជ្រុះខាងមុខ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានឲ្យដឹងថា សម្រាប់ការអញ្ជើញលោក ពូទីន មកទស្សនកិច្ចនេះ គឺត្រូវបានពិភាក្សា រួចជាស្រេច។
ដោយមេដឹកនាំទាំងពីរ បានធ្វើកិច្ចប្រជុំកំពូលមួយ នៅប្រទេសហ្វាំងឡង់ កាលពីថ្ងៃច័ន្ទ តែយ៉ាងណាមិញមានព័ត៌មានលម្អិត តិចតួចប៉ុណ្ណោះ នៃកិច្ចពិភាក្សារបស់ពួកគេ ដែលត្រូវបានចេញផ្សាយនោះ។
ខណៈដែលភាគីរុស្ស៊ី ក៏មិនទាន់មានការឆ្លើយតបណាមួយ បញ្ជាក់អំពីជំនួបលើកទី២ រវាងលោក ត្រាំ និងលោក ពូទីន ផងដែរ៕
មតិយោបល់