ព័ត៌មានជាតិ

ចោរ២នាក់ឆក់កាបូបគេមិនបាន ផ្តួលម៉ូតូចោលរត់បាត់ស្រមោល

បន្ទាយមានជ័យ: ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះមានចោរបានចេញធ្វើសកម្មភាពឆក់កាបូបនៅតាមដងផ្លូវយ៉ាងសកម្ម ហើយសព្វថ្ងៃនេះ។

ជាក់ស្តែងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ មានក្រុមចោរមានគ្នា២នាក់ បានជិះម៉ូតូចេញធ្វើសកម្មភាពឆក់កាបូបដៃពីជនរងគ្រោះម្នាក់តែមិនបានសម្រេចត្រូវបានម្ចាស់កាបូបស្រែកឆោឡោឡើងចោរភ័យស្លន់ស្លោទុកម៉ូតូចោលរត់គេចខ្លួនបាត់អស់ ខណ:ដែលចោរទាំងនេះ បានធ្វើសកម្មភាពឆក់នៅចំណុចខាងមុខស្តង់កាប់ជ្រូក ស្ថិតក្នុងភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លីម មួយលី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅមុនពេលកើតហេតុនោះជនរងគ្រោះបានជិះម៉ូតូស្កុបពីពណ៌ស មកពីផ្ទះមិត្តភក្តិលុះជិះមកដល់មុខស្តង់កាប់ជ្រូកជិតដល់ផ្ទះហើយ ស្រាប់តែមានក្រុមចោរឆក់មានគ្នា២នាក់ បានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-1952 បានធ្វើសកម្មភាពឆក់ យកការបូបដៃពណ៌ក្រហមដែលមានប្រាក់ចំនួន២០០ដុល្លារ និងកូនសោមួយចំនួននៅក្នុងកាបូបនោះ។

ឃើញដូច្នោះប្តីរបស់ជនរងគ្រោះនិងនាក់ជិតខាងបានឃើញក៏នាំគ្នា ជួយដេញតាមប្រផាប់ប្រភីង ហើយពួកក្រុមចោរទាំង២នាក់នោះភ័យ ក៏ផ្ដួលម៉ូតូចោលហើយរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ នៅមិនទាន់ស្គាស់អត្តសញ្ញាណនៅឡើយទេ ។បច្ចុប្បន្នកម្លាំងអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវ ចំណែកម៉ូតូរបស់ជនសង្ស័យត្រូវបានយកមករក្សាទុកនៅស្នាក់ការសន្តិសុខ៥៦៨ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់