ព័ត៌មានជាតិ

លោក ជា សុផារ៉ា មិនអនុញ្ញាតឲ្យសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈបន្ថែមទៀត

ភ្នំពេញៈ ខណៈដែលស្ថានីយ៍ប្រេងឥន្ធនៈបាន និងកំពុងសាងសង់រីកស្គុះស្គាយទាំងក្នុងក្រុង និងក្រៅក្នុងរួចមក លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតជាសាធារណៈមួយ ដោយហាមមិនឲ្យមានការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈបន្ត។

តាមរយៈលិខិតរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា ការណែនាំនោះ គឺក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតាមរាជធានី ខេត្ត គឺត្រូវរៀបចំប្លង់កំណត់តំបន់ឈប់បន្តផ្តល់លិខិតអនុញ្ញាតកសាងស្ថានីយ៍ប្រេងឥន្ធនៈតំបន់ហាមឃាត់ សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ និងតំបន់អាចសាងសង់ប្រេង នៅក្នុងរាជធានីខេត្ត ដោយផ្អែកលើគោលការណ៍តម្លាភាព សុវត្ថិភាព សណ្តាប់ធ្នាប់ បរិស្ថានរស់នៅ និងភាពសុខដុមនីយកម្មនៅក្នុងរាជធានីខេត្ត៕

25 255

មតិយោបល់