ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅនឹងខមមិនហ្វេសប៊ុក ដែលសម្តេចបានបង្ហោះ ពីការសរសើរ ដល់យុវជនយុវតីក្លាហាន ចូលប្រកួតសមត្ថភាព ក្នុងកម្មវិធីខ្នាតអន្តរជាតិ រៀបចំឡើងដោយទូរទស្សន៍ហង្សមាសនោះ ដោយសម្តេច មានការកោតសរសើរ មិនដាច់ពីមាត់នឹងពីសំណាក់មហាជន។ ក្នុងការឆ្លើយតមខមមិន សម្តេចបានមានប្រសាសន៍ថា ខ្ញុំពេញចិត្តបទរាំញីកែងជើង នឹងឱ្យកងទ័ព នគរបាល អាវុធហត្ថ ហាត់រាំបទញីកែងជើង សំរាប់ជាការហាត់ប្រាណ។
គួរបញ្ជាក់ដែរថា ចង្វាក់រាំ និងទំនុកច្រៀងល្អឥតខ្ចោះរបស់បទ «រាំញីកែងជើង» ម្ចាស់បទមួយនេះគឺតារាចម្រៀង ពេជ្រ សោភា និងលោក ងួន ចាន់ដេវីត បានអះអាងថាខ្លួន នឹងមានគម្រោងថត MV ថ្មីចំពោះបទនេះរួចហើយ។ ឈុតសម្ដែងថ្មីដែលគ្រោងនឹងចេញថតនោះ គឺអ្នកទាំងពីរនឹងដាក់ឲ្យមានអ្នករាំនៅលើឆាកឲ្យច្រើនកុះករដូចគ្នានឹងបទ Gangnam Style របស់កូរ៉េខាងត្បូងដូច្នេះដែរ។
ពេជ្រ សោភា បានឆ្លើយឆ្លងជាមួយ Post News ក្រោយពីសម្ដេច ហ៊ុន សែនបញ្ជាក់ថាបទ «រាំញីកែងជើង» នឹងល្បីដូចបទGangnam Style ថានាង និងដេវីត បានរៀបចំផែនការពិចារណារួចហើយ ពាក់ព័ន្ធនឹងការចេញថត MV ថ្មី ដោយផ្ដោតតែលើក្បាច់រាំ ដើម្បីឲ្យចង្វាក់រាំរបស់បទ «រាំញីកែងជើង» កាន់តែរស់រវើក និងទទួលការចាប់អារម្មណ៍។
នាងថាបទនេះបានទទួលព័ត៌មានមកថា មានការពេញនិយមដូចជានៅសហរដ្ឋអាមេរិក អូស្រ្តាលី កូរ៉េ និងកាណាដាជាដើម ដែលធ្វើឲ្យនាង និងដេវីត មានមោទនភាពមែនទែន ជាពិសេសនៅពេលបានទទួលការកោតសរសើរម្ដងហើយម្ដងទៀតពីសម្ដេចនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំ។
អ៊ីចឹងហើយទើបនាង និងដេវីត គ្រោងធ្វើ MV ថ្មី សម្រាប់បទនេះ ឲ្យកាន់តែមានភាពទាក់ទាញទ្វេរដង ដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។ នាងនិយាយថា «ពួកខ្ញុំពិចារណារឿងថតបទនេះឡើងវិញ ហើយសម្រាប់ MV ថ្មី ដោយឈុតឆាកថតលើកក្រោយនេះគឺ ខ្ញុំ និងដេវីត នឹងជ្រើសតែអ្នករាំសុទ្ធតែម្ដង ហើយពួកយើងនឹងរាំលើឆាកឲ្យស្រុះគ្នាឲ្យរស់រវើក ដើម្បីឲ្យបទហ្នឹងកាន់តែល្បី បើទោះជាហង្សមាសគាត់ថាចំណាយច្រើន ហើយគាត់មិនចង់ថតឡើងវិញ ក៏ខ្ញុំ និងដេវីត នឹងចេញថតដែរ ព្រោះវាមិនងាយទេ ដែលយើងមានបទរបស់យើងត្រូវបានមហាជនទទួលស្គាល់ អ៊ីចឹងបើយើងមាន MV ថ្មី ហើយបង្ហាញក្បាច់រាំឲ្យរស់រវើក គឺអ្នកចូលចិត្តប្រាកដជាចាប់អារម្មណ៍!»។
នាងថាបទនេះ មតិភាគច្រើនយល់ថា ជាបទដែលច្រៀងដោយដេវីត តែម្នាក់ឯងហើយនាងបែរជាប្រឹងចេញមុខ ប៉ុន្តែនាងសូមបញ្ជាក់ថាបទនេះ គឺនិពន្ធដោយនាង និងដេវីត ដោយមិនមែនជារបស់នាង ឬរបស់ដេវីតម្នាក់ឯងនោះទេ។ ក្នុងនោះសូម្បីតែក្បាច់រាំក៏នាង និងដេវីតជាអ្នកបង្កើតឡើងដោយគំនិតរួមគ្នាផងដែរ ដើម្បីកុំឲ្យមានលក្ខណៈជាក្បាច់រាំចម្លងពីគេ ឬដូចនឹងក្បាច់រាំរបស់បរទេសណាមួយ។
នាងនិយាយថា «បទហ្នឹង ខ្ញុំសូមបញ្ជាក់ថាវាកើតពីកញ្ចប់មួយរួមគ្នា អញ្ចឹងសម្រាប់ខ្ញុំ និងដេវីត អត់មានអ្នកណាថាជារបស់អ្នកណានោះទេ សូមឲ្យអ្នករិះគន់យល់ផង!»។ មិនខុសគ្នាដែរលោក ងួន ចាន់ដេវីត ធ្លាប់បានបញ្ជាក់ថានេះជាបទដែលលោក និងពេជ្រ សោភា និពន្ធឡើង។ មហាជនភាគច្រើនយលថា បើបទ «រាំញីកែងជើង» នេះត្រូវបានចេញថតឡើងវិញ ឲ្យឃើញពីក្បាច់រាំរស់រវើក នោះបទនេះពិតជាល្បីមិនចាញ់បទ Gangnam Style របស់កូរ៉េខាងត្បូង គឺមិនខុសពីការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ មេសាក្នុងពិធីសម្ពោធផ្លូវពីបន្ទាយមានជ័យទៅឧត្តមានជ័យនោះឡើយ។
គួរបញ្ជាក់ផងដែរថា កន្លងមកតារាចម្រៀង ពេជ្រ សោភា នាងមានស្នាដៃលើកស្ទួយតារាវ័យក្មេងប្រុសៗ ឲ្យល្បីច្រើនមកហើយនៅក្នុងផលិតកម្មហង្សមាស ដូចជាលោក Step លោក ធីអូ លោក ខេ និងចុងក្រោយគឺលោក ងួន ចាន់ដេវីត៕
https://youtu.be/9VYohyhe3As
https://youtu.be/1gUt2JAFz-c
https://youtu.be/KzhokF2cQO4
https://youtu.be/pwVbr83-srE
https://youtu.be/csvExIsESao
https://youtu.be/UrM_Lq-5ue0
មតិយោបល់