ព័ត៌មានជាតិ

បុកស្លាប់ទៀតហើយផ្លូវជាតិលេខ៤! រថយន្តធុនធំ ផ្ដាច់ជីវិតបុរសម្នាក់…

ព្រះសីហនុ: កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ បុកនិងរថយន្ត នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បើកបរដោយឈ្មោះ ធីម សុភក្រភេទ ប្រុស អាយុ ២៦ឆ្នាំ ធ្វើដំណើរចូលក្រុងព្រះសីហនុ បានបុកពីខាងក្រោយរថយន្ត ០១គ្រឿងម៉ាក FREIGHLINER ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 3D-7810 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅស្របគ្នា បណ្ដាលឲ្យឈ្មោះ ធីម សុភក្រអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង រថយន្ត រួមទាំងម៉ូតូ មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

មតិយោបល់