ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់បើកឡង់គ្រឺស័រយ៉ាងលឿន ហក់ទៅឱបបង្កាន់ដៃស្ពានលូទឹកស្អុយ ខ្ទេចក្បាលខាងមុខ!

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក ឡង់គ្រឺស័រមួយគ្រឿង បើកលឿនពេកមិនប្រយត្ន័ជ្រុលទៅបុកបង្កាន់ដៃស្ពានលូទឹកស្អុយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៣៦ ត្រង់ចំណុចស្ពានលូទឹកស្អុយស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-1737 បើកបរដោយនារីស្រស់ស្អាតម្នាក់ តាមបណ្ដោយផ្លូវ៣៣៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ រថយន្តបានជាន់ហ្វ្រាំងតែមិនជាប់ ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចបានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោកមកធ្វើការវាស់វែងស្ទូចយកទៅរក្សានៅអធិការដ្ឋានខណ្ឌ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់