ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងដែលបាញ់ជិត១០គ្រាប់នៅខណ្ឌដូនពេញ ត្រូវបានលោកព្រះរាជអាជ្ញាចេញដីការបញ្ជាឲ្យចូលខ្លួននៅចំពោះមុខសមត្ថកិច្ចមុនថ្ងៃ២២សីហា

ភ្នំពេញៈ មិនទាន់បានក្តៅនៅឡើយ ពីការផ្ទុះអាវុធជិត១០គ្រាប់ ក្នុងខណ្ឌដូនពេញ ពេលនេះខ្មាន់កាំភ្លើងដែលបាញ់ជិត១០គ្រាប់នៅខណ្ឌដូនពេញខាងលើ ដែលត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន មានឈ្មោះ ទូច បូភាព ត្រូវបានលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលខ្លួននៅចំពោះមុខសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌដូនពេញហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ហើយការចូលខ្លួននេះ គឺត្រូវធ្វើយ៉ាងណាឲ្យចូលខ្លួនមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដើម្បីសាកសួរបំភ្លឺលើករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ( ផ្ទុះអាវុធជាច្រើនគ្រាប់ ដោយអនាធិបតេយ្យតាមផ្លូវសាធារណៈ)។

គួរបញ្ជាក់ថា ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងកណ្តាលយប់ បានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាក ឡិចស៊ីស RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ2A-5981 បើករថយន្តនៅម្តុំទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដកកាំភ្លើងបាញ់ប្រហែលជា១០គ្រាប់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅទល់មុខក្លឹបកម្សាន្ត៥៥ ផ្លូវលេខ៥៥ កែងនឹងផ្លូវ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ៕

មតិយោបល់