ទីបំផុតទៅ បទចម្រៀងវីដេអូរបស់តារាចម្រៀងប៉បកូរ៉េខាងត្បូង Psy ដ៏កក្រើកមានចំណងជើងថា Gangnam Sytple ត្រូវបានធ្លាក់ចេញពីតារាងកំពូលនៃបញ្ជីរាយឈ្មោះបទចម្រៀងវីដេអូដែលមានអ្នកចុចចូលមើលច្រើនបំផុតនៅលើបណ្តាញសង្គមវីដេអូ YouTube ហើយ។
បទចម្រៀងវីដេអូដែលចូលមកជំនួយបទនេះនោះគឺ បទ “See You Again” ច្រៀងដោយ Wiz Khalifa និងមានការរ៉េបអមជាមួយបទក្នុងរឿង Fast & Furious 7 ដែលទទួលបានចំនួនអ្នកចូលមើលច្រើនជាងគេបំផុតមិនធ្លាប់មាន គឺរហូតដល់ ២.៩ ពាន់លានដង ចាប់តាំងពីការដាក់បង្ហោះក្នុងឆ្នាំ ២០១៥ រហូតមក។

ជាមួយចំនួនអ្នកចូលមើលដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានសំណួរជាច្រើនបានចោទសួរថា តើ Wiz Khalifa ម្ចាស់បទដ៏អន្លង់អន្លោចឧទ្ទិសដល់វិញ្ញាណខ័នរបស់តារាងភាពយន្ត Paul Walker ដែលបានស្លាប់ក្នុងឧប្បតិ្តវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៣ នោះ អាចរកចំណូលបានប៉ុន្មានពី YouTube?
យោងតាមការវិភាគរបស់ Mira Zaslove មកពី Cisco ឆ្លើយតបទៅនឹងសំណួរខាងលើនៅលើគេហទំព័រសំណួរ-ចម្លើយដ៏ល្បីល្បាញឈ្មោះ Quora បានចង្អុលបង្ហាញថា ជាមធ្យមអ្នកប្រើប្រាស់ YouTube អាចរកចំណូលពីបណ្តាញសង្គមយក្សមួយនេះប្រមាណ ១,០០០ ដុល្លារ ក្នុង ១ លានដងនៃអ្នកចូលមើលវីដេអូរបស់ពួកគេ ក្រោយពីកម្មវិធីកាត់ប្រាក់ចំណេញ ៤៥ ភាគរយ បានពីការផ្សព្វផ្សាយពាណិជ្ជកម្ម។
ដូច្នេះ Wiz អាចនឹងរកលុយបាន ២.៩ លានដុល្លារ ពីចំនួនអ្នកចូលមើលបទចម្រៀងវីដេអូរបស់គេជិត ៣ ពាន់លានដង៕
ប្រភពព័ត៌មានៈ thenextweb
មតិយោបល់