ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញា ជួញដូរ និងចែកចាយគ្រឿងញៀន២នាក់ ដកហូតបាន២១៣គ្រាប់

បាត់ដំបង: នៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណី ជួញដូរ និងចែកចាយគ្រឿងញៀន ស្ថិតនៅចំណុច ភូមិផ្តាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ៖
ទី១. មុត ប៊ុនណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនប្រាកដស្នាក់នៅ ភូមិកណ្តាលជើង ឃុំគោក ថ្មគោល
ទី២. ហ៊ូ ហាក់លីន អាយុ៣២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិប៉ោយយង់ ឃុំតាពូង ថ្មគោល។

វត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទយ៉ាម៉ា ២១៣គ្រាប់ ម៉ាទឹកកកចំនួន២កញ្ចប់ ដែលមានទម្ងន់ស្មើ ៧.២០ក្រាម និងរថយន្តចំនួន១គ្រឿង។ ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសុំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕

photo_2016-05-25_19-02-30 (2) photo_2016-05-25_19-02-30 photo_2016-05-25_19-02-31 (2) photo_2016-05-25_19-02-31 photo_2016-05-25_19-02-29

មតិយោបល់