ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក (យប់ ១លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ ( ប្រុស ) រងរបួសធ្ងន់ម្នាក់( ស្រី ) និងរបួសស្រាលម្នាក់( ស្រី )។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៣គ្រឿង រួមមាន ម៉ូតូចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងអ្នកថ្មើរជើងម្នាក់។
សូមបញ្ជាក់ថា របាយការណ៍នេះ គិតចាប់ពីម៉ោង ១៤ ថ្ងៃទី២៤ ខែឧសភា ដល់ម៉ោង ១៤ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ប្រជែងគ្រោះថ្នាក់ ២លើក ងងុយដេក ១លើក ( ស្លាប់ ១នាក់ ) និងមិនគោរពសិទ្ធិ ១លើក ( ស្លាប់ម្នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ម្នាក់(ថ្ងៃ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនធំ ១លើក និងអ្នកថ្មើរជើង ១លើក ។
របាយការណ៍ បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តពោធិ៍សាត់ ២លើក ស្លាប់ ២នាក់ និង ខេត្តកែប ១លើក របួស ២នាក់ ( ស្រី ) ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣២៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១២៩២គ្រឿង និងពិន័យសរុប ១៩៦២គ្រឿង។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ នាពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦៕
មតិយោបល់