ស្ទឹងត្រែងៈ យុវជនម្នាក់ ត្រូវបាននគរបាលក្រុងស្ទឹងត្រែង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១៖១៥នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើនារីវ័យក្មេងម្នាក់ តាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចអូរពងមាន់ ភូមិរាជានូកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងដោយយោងពាក្យបណ្តឹងពីក្រុមគ្រួសារកុមារីរងគ្រោះ និងតាមបញ្ជាផ្ទាល់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះជាកុមារីឈ្មោះ ជា លក្ខិណា អាយុ១៤ឆ្នាំ មុខរបរជាអ្នកសំអាងការសម័យ មានទីលំនៅភូមិកើតហេតុខាងលើ ចំណែកឯជនសង្ស័យ ដែលឃាត់ខ្លួនបានឈ្មោះ ចាន់ នឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើដូចគ្នា។
សមត្ថកិច្ច បានបន្តថា បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួររួច ជនសង្ស័យក៍បានសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈទៅលើកុមារីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមយ្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់