ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយពន្លះឌ្រីមសង់ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

កោះកុង: លោកអធិការរងស្រុកស្រែអំបិលបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើងរវាងរថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្លូវ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រ៦និង៧ ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តឿង ហួត ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភព 3D4 001 បើកបរដោយឈ្មោះ រត់គេចខ្លួនបាត់មិនស្គាល់ ទិសដៅពីលិចទៅកើតស្របទិសគ្នា លុះដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ តឿង ហួត ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិ ស្រែអំបិល ឃុំស្រែអំបិល បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រែអំបិល។ ស្របពេលនោះដែរមានរថមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌ត្រួយចេក ពាក់ស្លាកលេខ 3A 3892 បញ្ច្រាស់ទិសគ្នាបានគេចហើយក្រឡាប់តែម្ដង។

ក្រោយពេលកើតហេតុ រថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់