ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹត រួមនិងកម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដកហូតបានអាវុធខ្លីមួយដើម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទី រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងភូមិសាស្ត្រសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ហើយខណៈនេះជនសង្ស័យកំពុងតែស្ថិតក្នុងការសាកសួររបស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងព្រលឹតនិងកម្លាំងកងរាជអាវុធហត្ថ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕
មតិយោបល់