ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យរកឃើញផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាពជិត៤៥គីឡូក្រាម នៅផ្សារទានភ្លើង

ព្រៃវែង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រៃវែង បានចុះធ្វើការអង្កេតទីផ្សារនៅផ្សារទានភ្លើង ដែលស្ថិតនៅក្នុងភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជាលទ្ធផលយើងបានរកឃើញ នូវផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាព សរុបទម្ងន់ចំនួន ប្រមាណជិត៤៥គីឡូក្រាម និងបានធ្វើការណែនាំអាជីវករឲ្យយល់ដឹងអំពីផលប៉ះពាល់ របស់ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទ៕

មតិយោបល់