ព័ត៌មានជាតិ

អាមេរិក អូស្ត្រាលី និងអង់គ្លេស ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងផលិតនាវាមុជទឹកនុយក្លេអ៊ែរ

(ស៊ីដនី)៖ អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាផ្លូវការហើយ លើកិច្ចព្រមព្រៀងគន្លឹះមួយ ដើម្បីជួយអូស្ត្រាលីក្នុងការផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ អនុលោមតាមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) ដែលត្រូវបានបង្កើតឡើងតាំងតែពីខែកញ្ញាមក។

ពិធីចុះហត្ថលេខា ខាងលើមានការចូលរួមដោយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton រួមជាមួយតំណាងទូតអាមេរិក និងអូស្ត្រាលី ហើយតាមរយៈការ កិច្ចព្រមព្រៀងនេះ អាមេរិក និងចក្រភពអង់គ្លេសនឹងចែករំលែក បច្ចេកវិទ្យាចម្បងៗ ទាក់ទងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

ក្រោមកិច្ចព្រមព្រៀង AUKUS ប្រទេសអូស្ត្រាលីនឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអែរទំនើបបំផុតចំនួន ៨គ្រឿង ដែលមានសមត្ថភាពបំបាំងកាយ និងធ្វើបេសកកម្មក្នុងរយៈចម្ងាយឆ្ងាយ។ កិច្ចព្រមព្រៀងនេះ ក៏នឹងចែករំលែកព័ត៌មានសម្ងាត់, បញ្ញាសិប្បនិមិត្ត (AI) និងផលប្រយោជន៍នៃការស្រាវជ្រាវក្រោមសមុទ្រផងដែរ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់