ត្បូងឃ្មុំៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹកករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ (ដុតផ្ទះ)។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៨ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឯក ចាន់ដេត ភេទប្រុស អាយុ២៨ឆ្នាំ បានធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញផ្ទះឪពុកម្តាយរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ មានឪពុកឈ្មោះ នួន សាវុធ ភេទប្រុស អាយុ៥៧ឆ្នាំ និងម្ដាយឈ្មោះ គង់ ស៊ីវន អាយុ៥១ឆ្នាំ មានសមាជិកគ្រួសារចំនួន៥នាក់ស្រី២នាក់ ស្នាក់នៅភូមិឃុំខាងលើ។
ផ្ទះដែលឆេះមានទំហំ៧,៥០ម៉ែត្រ គុណ ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ បណ្តាលឲ្យខូចខាតទាំងស្រុង។ មូលហេតុ ដោយសារតែខឹងសុំប្រាក់ម្ដាយមិនបាន។
ក្នុងនោះសម្ភារៈបាត់បង់៖ លុយដុល្លារចំនួន៤៨០០ដុល្លារ, ប្រាក់រៀលចំនួន២លានរៀល, ឯកសារ និងសម្ភារៈមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់