ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ មុខសញ្ញាចែកចាយគ្រឿងញៀន

ព្រៃវែង: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័នឹងករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៍ឃាត់ខ្លួនកើតឡើងនៅវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយត្រៃ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ កុយ រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ,ទី២ឈ្មោះ កេន ចាន់ថា ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង២នាក់ស្នាក់នៅភូមិឃុំខាងលើ និងទី៣ឈ្មោះ ឌីម សារី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទួលសង្កែបណ្តោយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងនោះដកហូត ម្សៅក្រាម ពណ៌ស ២កញ្ចប់តូច ,ម៉ូតូ២គ្រឿង,ទូរសព្ទដៃ៥គ្រឿង និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

រួចមកសមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះកេន ចាន់ថា ដោយ រកឃើញវត្ថុតាងរួមមានសម្ភារ:សម្រាប់ជក់ថ្នាំមួយចំនួនដាវ ចំនួន១សំបកថង់សម្រាប់ដាក់ថ្នាំញៀនចំនួន១០ដែកកេះចំនួន២។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់