ព័ត៌មានបច្ចេកវិទ្យា

តើមានស្មាតហ្វូនឯណាថតរូបបានស្រស់ស្អាតយ៉ាងនេះទៀត?

គ្រប់គ្នាប្រហែលជាធ្លាប់បានឮ និងល្បីល្បាញពីកិត្តិនាម និងសមត្ថភាពដ៏អស្ចារ្យរបស់កំពូលអធិរាជស្មាតហ្វូន ស៊េរីមុន របស់ក្រុមហ៊ុន Huawei គឺ Huawei P9 & P9 Plus ថាពិតជាកំពូលស្មាតហ្វូនដែលអាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាតដូចជាកាមេរ៉ាអាជីពបេះបិទ រហូតធ្វើឲ្យស្មាតហ្វូនស៊េរីនេះ ទទួលបានពាន់រង្វាន់ European Consumer Smartphone 2016-2017 ពី EISA ហើយ។

លើសពីស្មាតហ្វូនស៊េរីមុន Huawei P10 & P10 Plus  គឺជាស្មាតហ្វូនស៊េរីថ្មីបំផុត ដែលកំពុងដុតកម្តៅទីផ្សារស្មាតហ្វូនទាំងលោកខាងលិច និងតំបន់អាស៊ី។ គ្រាន់តែចាប់ផ្តើមដាក់បង្ហាញជាផ្លូវការភ្លាមនៅក្នុងកម្មវិធីពិព័រណ៍ទូរសព្ទពិភពលោកឆ្នាំ ២០១៧ (WMC) ស្មាតហ្វូន Huawei P10 & P10 Plus ទទួលបានពានរង្វាន់រហូតដល់ទៅ ២៣ ខុសៗគ្នា ហើយថ្មីៗនេះ ឈ្នះពានរង្វាន់ TIPA Award 2017 ជាកំពូលស្មាតហ្វូនដែលអាចថតរូបបានស្រស់ស្អាតដាច់គេ។

បច្ចុប្បន្ន កំពូលស្មាតហ្វូន Huawei P10 តម្លៃ ៦១០ ដុល្លារ និង Huawei P10 Plus មានតម្លៃ ៦៩០ ដុល្លារ ដោយមានបន្ថែមនូវកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់លើទីផ្សារកម្ពុជា។

Huawei P10 & Huawei P10 Plus គឺជាកំពូលស្មាតហ្វូនដែលកំពុងពេញនិយមបំផុតសម្រាប់អ្នកនិយម ស្មាតហ្វូនកាមេរ៉ាភ្លោះ Leica និងចង់បានរូបថតស្រស់ស្អាតបែបសិល្ប:ស៊ីវិល័យ អេឡេហ្គេន ហាយក្លាស។ សម្រាប់កម្ពុជា កំពូលស្មាតហ្វូនទាំងពីរទទួលបានការកម្ម៉ង់ទុកមុនលើសពីការរំពឹងទុក គឺរហូតដល់ជាង ៣០០% ឯណោះ ។

បើចង់ដឹងថា Huawei P10 & P10 Plus អាចផ្តិតយករូបស្រស់ស្អាតយ៉ាងណានោះ សូមទស្សនា រូបថតខាងក្រោមទាំងអស់គ្នា៖

១- ថតដោយ ជាងថតរូបល្បីឈ្មោះប្រចាំប្រទេសសិង្ហបុរី លោក Hilarion Ignatius G

២- ថតដោយ លោក Miller Snap ជាងថតរូបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា

៣- ថតដោយ លោក SJ Jack ជាងថតរូបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា

៤- ថតដោយ លោក ឡាង សុលីណា ជាងថតរូបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា

bsh
bsh

៥- ថតដោយ លោក Mike Norin ជាងថតរូបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា

៦- ថតដោយ លោក Vandy Snapper

៧- ថតដោយ បេក្ខជននៃកម្មវិធីប្រកួតថតរូបរដូវកាលទី៣ វគ្គពាក់កណ្តាលផ្តាច់ព្រាត់

គួររំឭកថា ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)៕

មតិយោបល់