ព័ត៌មានជាតិ

នារីម្នាក់ សង្ស័យមានបញ្ហាផ្លូវចិត្តបម្រុងលោតទម្លាក់ខ្លួនពីលើអង់តែនវិទ្យុABCដែលមានកម្ពស់១២០ម៉ែត្រ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមាននារីម្នាក់ សង្ស័យមានបញ្ហាផ្លូវចិត្ត អុកឡុកក្នុងវិទ្យុABC យ៉ាងខ្លាំង ដោយបានឡើងទៅលើអង់តែនស្ថានីយ៍វិទ្យុ ដែលមានកម្ពស់១២០ម៉ែត្រ បម្រុងលោតទម្លាក់ខ្លួនចុះមកខាងក្រោម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ជាង ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងបរិវេណវិទ្យុ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នារីខាងលើនេះ គឺធ្លាប់បានប៉ុនប៉ងលោតទម្លាក់ខ្លួនពីលើដើមជ្រៃ នៅចំណុចស្ពានព្រែកជ្រៃម្តងរួចមកហើយ តែត្រូវប្រជាពលរដ្ឋជួយបាន ហើយក៏ត្រូវលោក K01 ដឹកយកទៅកាន់មន្ទីរពេទ្យ ក្រោយមកក៏បញ្ជូនមកវិទ្យុABC វិញ លុះដល់យប់កើតហេតុ ស្រាប់តែនារីខាងលើនេះ អុកឡុកដោយឡើងទៅលើអង់តែនវិទ្យុ ដែលមានកម្ពស់១២០ម៉ែត្រ បម្រុងលោតចុះមកក្រោម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមការងារវិទ្យុABC ក៏ដូចជាសមត្ថកិច្ចនគរបាលមូលដ្ឋានរួមនឹងរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍យកនារីខាងលើនេះ ឲ្យចុះមកខាងក្រោមវិញតែម្តង៕

មតិយោបល់