ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់

ប៉ៃលិនៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង ១៨ និង៣៥នាទីថ្ងៃច័ន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួនមួយករណីរវាង ម៉ូតូនិងម៉ូតូ នៅចំណុចទួលរំដេង ស្ថិតក្នុងភូមមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ ស្រាល០១នាក់ ខូចខាតម៉ូតូស្រាល ចំនួន០២គ្រឿង ។

ភាគគីទី១ឈ្មោះ អុល អ៊ាង ភេទ​ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ផ្លាកលេខ ប៉ៃលិន១C-៥៩០៣ បើកបរពីរលិចទៅកើត(រងរបួសធ្ងន់)។
ភាគគីទី២ ឈ្មោះ អូន ជីវ៉ា ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅ ភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកវេវ ពណ៌ក្រហម ផ្លាកលេខ ប៉ៃលិន1A-៤៨៧៥ (រងបួសធ្ងន់)បើកបរពីរកើតទៅលិច។
អ្នករួមដំណើរ ឈ្មោះ ម៉ន ធឿន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅ ភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល) ។

មូលហេតុ៖ បណ្ដាលមកពីកត្តាមនុស្ស បើកបរមិនគោរពសិទ្ធគ្នា ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូត្រូវបានកម្លាំងផ្នែកចរាចរណ៍នៃអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន យកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយតាមក្រោយ ។

មតិយោបល់