ព័ត៌មានជាតិ

រម៉កដឹកដែកស័ង្កសីប៉ះជាមួយឡិចស៊ីស៤៧០ ស្លាកលេខភ្នំពេញ 2X-8588 បង្កការភ្ញាក់ផ្អើលពេញផ្លូវ

ភ្នំពេញ: មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរម៉កដឹកដែកស័ង្កសីមួយគ្រឿង បានប៉ះជាមួយនឹងរថយន្តឡិចស៊ីស ៤៧០ ពាក់ស្លាកលេខភ្នំពេញ 2X-8588 មួយគ្រឿង ប៉ះពាក្យសម្តីគ្នា ឡើងតឹងសសៃក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំផ្សារក្រមួន តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុហើយនោះ ភាគីអ្នកបើករម៉កដឹកដែកស័ង្កសី បានសូមទោសទៅកាន់ភាគីអ្នកបើករថយន្តឡិចស៊ីស ដើម្បីបញ្ចប់រឿងតែម្តង ក្នុងនោះក៏មានការឡាយផ្ទាល់ នៅលើផេក Post News Media ផងដែរ៕

មតិយោបល់