មណ្ឌលគីរីៈ ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យដុតផ្ទះខ្លួនឯងចំនួនមួយខ្នងទំហំទទឹង ៧x១៨ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូក្រោម មានទីតាំងស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ជនបង្កឈ្មោះ កេត វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មេភូមិ ។
សម្ភារៈខូចខាតរួមមាន៖
– ទូរដាក់ខោអាវចំនួន ០២
– តុឈើចំនួន ០២
– កៅអីតុកាតាចំនួន ០៧
– គ្រែដេកចំនួន ០៣
– ម៉ាស៊ីនបោកខោអាវចំនួន ០១ គ្រឿង
– ទូរទស្សន៍ចំនួន ០១ គ្រឿង
– កង្ហាល់ចំនួន ០២ គ្រឿង
– ខ្សែកមាសចំនួន ០១ ខ្សែទម្ងន់ ៦ជី
– ម៉ូទ័របូមទឹកចំនួន ០២
– ម៉ាស៊ីនកាត់ស្មៅចំនួន ០១ គ្រឿង
– ម៉ាស៊ីនត្រង់ស៊ីនឺរចំនួន ០១ គ្រឿង
– អង្ករចំនួន០១បេ ៥០គីឡូក្រាម ។
បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងចាប់ឃាត់ខ្លួនទុក នៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សាកសួរបំភ្លើ ដើម្បី អនុវត្តន៍តាមនីតិវិធីច្បាប់ ។
ករណីខាងលើកងកម្លាំងអគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គិភ័យអស់ចំនួន ៣គ្រឿង ប្រើប្រាស់អស់ ទឹកចំនួន ៦រថយន្ត ចាប់ពីម៉ោង ១១និង៣០នាទី ដល់ម៉ោង ២និង៣០នាទី ទើបរលត់អស់ទាំងស្រុង៕
មតិយោបល់