ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus និងរ៉ឺម៉កបុកគ្នាពេញទំហឹងនៅផ្លូវបែកជាបួន បណ្តាលឲ្យក្រឡាប់និងរងរបួស

ភ្នំពេញ: នាវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តនិងរ៉ឺម៉កបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើង ទីតាំងស្ថិតតាមបណ្តោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AL-9325 RX 400H ធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុច កើតហេតុផ្លូវបែកជាបួន បានបុករ៉ឺម៉កពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើង និងរងការខូចខាតទាំងរថយន្តយ៉ាងដំណំ ។ ក្នុង ហេតុការណ៍នេះ បណ្តាលឲ្យម្ចាស់រ៉ឺម៉ករងរបួស ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការសា កសួរ ទៅតាមនីតិវិធី ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។ បើកការចរ ចានោះ មិនត្រូវរ៉ូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះ ស្រាយបន្តទៀតនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ភាគីទាំងពីរនាក់នោះ បានចរចាត្រូវគ្នារ៉ូវគ្នាឬក៏យ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់