ព័ត៌មានជាតិ

បើករថយន្តព្រលះបុកម៉ូតូពេញទំហឹង ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ភ្នំពេញ: មនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកមកបុកម៉ូតូហុងឌ្រីមសេ១២៥ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣និង៣០នាទីយប់ទាប់ភ្លឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

សាក្សីឃើញ ហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមិនស្គាល់ម៉ាកបាន បើកពីជើងទៅ ត្បូងតាមផ្លូវលេខ៥៩៧ ពេលនោះក៏មានម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1CJ-2379 ជិះដោយបុរសពីរនាក់ តាមបណ្តោយផ្លូវលេខ៥៨៩ ក្នុងទិសដៅ ពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រថយន្តនោះរេចង្កួតមកបុកចំម៉ូតូពេញទំហឹង ធ្វើឱ្យអ្នកកាន់ចង្កួតហោះបោកនិងថ្នល់ បាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយចំណែកបុរសដែលអង្គុយពីរក្រោយ រងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុរថយន្តបង្ក បើកគេចខ្លួនទៅបាត់ស្រមោលតែម្តង ចំណែកឯអ្នករបួសត្រូវបានអ្នកភូមិហៅរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ឯកជន។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលរងគ្រោះស្លាប់ខាងលើមានឈ្មោះ ប៊ិ ជិម អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដើមពពេល ឃុំដីឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុសមត្ថកិច្ចកំពុងទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ដើម្បីឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពិណី ហើយចំណែកម៉ូតូវិញសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងកាដ្ឋានរាជធានីភ្នំពេញ ដើម្បីចាំក្រុមគ្រួសារមកទទួលយកវិញ៕

photo_2016-05-26_06-30-13 photo_2016-05-26_06-30-12 photo_2016-05-26_06-30-10 photo_2016-05-26_06-30-09 photo_2016-05-26_06-30-08 photo_2016-05-26_06-30-06 photo_2016-05-26_06-30-04

មតិយោបល់