ព័ត៌មានជាតិ

ព្រោះតែ​ចង់ដឹង​​ភាពលំបាក់ស្ត្រី ដាច់ចិត្ត​ស្លៀកសំពត់​

​ជប៉ុន ៖ កាលពី​ពេល​ថ្មីៗ​នេះ​មាន​បុរស​ម្នាក់​មាន​ឈ្មោះ​ថា Kato អាយុ ២៧ ឆ្នាំ រស់នៅក្នុង ប្រទេស​ជប៉ុន បាន​សម្រេចចិត្ត​ស្លៀកសំពត់​ខ្លី​របស់​មនុស្ស​ស្រី​ពេញ​មួយ​ថ្ងៃ​ដើម្បី​យល់​ពី​អារម្មណ៍​របស់​មនុស្ស​ស្រី​ដែល​ស៊ូទ្រាំ​លំបាក​នៅពេល​ស្លៀកសំពត់​ខ្លី​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។​

​ដំបូង​គាត់​បាន​ថត​ជា​វីដេអូ​ស្លៀកសំពត់​ខ្លី​ជាមួយនឹង​សកម្មភាព​សាមញ្ញ​នៅតាម​ទីសាធារណៈ​បន្ទាប់​មក​គាត់​ក៏​បាន​បង្ហាញ​សកម្មភាព​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា អង្គុយ​នៅ​មុខ​កញ្ចក់​ហាង​កាហ្វេ អង្គុយ​ក្នុង​រថភ្លើង អង្គុយ​ទល់មុខ​មិត្តភក្តិ ដើរ​ឡើង​ជណ្តើរ ដោយ​មាន​ចេតនា​ធ្វើឲ្យ​លិចចេញ​ខោ​ក្នុង​របស់គាត់​។ ក្នុងនោះ​លោក Kato គាត់​បាន​និយាយថា នៅពេលដែល​ខ្ញុំ​បង្ហាញ​សកម្មភាព​ទាំងនេះ​ទៅ​គេ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស់អៀន​ណាស់​។ ម្យ៉ាងវិញទៀត​គាត់​ក៏បាន​ផ្តល់​យោបល់​មួយចំនួន​ទៅ​ឲ្យ​មនុស្ស​ស្រី​ផងដែរ​នៅពេល​ដែល​ពួកគេ​ស្លៀកសំពត់​ខ្លី​៕​
https://i1272.photobucket.com/albums/y389/domneng/Cole/Japanman4_zpscfb9a026.jpg
https://i1272.photobucket.com/albums/y389/domneng/Cole/Japanman3_zpscaed4e3b.jpg
https://i1272.photobucket.com/albums/y389/domneng/Cole/Japanman1_zpsb4ff0d8c.jpg
https://i1272.photobucket.com/albums/y389/domneng/Cole/Japanman6_zpsfaf77b1c.jpg
https://i1272.photobucket.com/albums/y389/domneng/Cole/Japanman5_zps0becbe97.jpg
https://i1272.photobucket.com/albums/y389/domneng/Cole/Japanman2_zps84de2147.jpg

មតិយោបល់