ព័ត៌មានកីឡា

Arsenal ផ្ទេរ Xhaka ពី Borussia Monchengladbach ក្នុងតម្លៃ៣៣.១លានផោន

អង់គ្លេស: ក្លឹបកាំភ្លើងធំ Arsenal បានចុះកិច្ចសន្យានាំយកខ្សែបម្រើ Granit Xhaka ពីក្លឹប Borussia Monchengladbach របស់អាឡឺម៉ង់ ក្នុងតម្លៃខ្លួន៣៣.១លានផោន។

កីឡាករវ័យ២៣ឆ្នាំវូបនេះ បានមកដល់ទីលានហ្វឹកហាត់របស់ក្លឹបតាំងពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីពិនិត្យសុខភាព មុនចុះកិច្ចព្រមព្រៀងលេងឲ្យ Arsenal រយ:ពេល៤ឆ្នាំ។ Xhaka ទំនងជាពាក់អាវលេខ ៣៤ បន្តពីខ្សែបម្រើសញ្ជាតិបារាំង Francis Coquelin ដែលកំពុងមានគម្រោងចាកចេញពីក្លឹប។

Xhaka បាននិយាយលើគេហទំព័រក្លឹបថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានចូលរួមជាមួយ Arsenal។ ខ្ញុំនឹងលះបង់គ្រប់យ៉ាង ដើម្បីលើកពានជាមួយក្លឹបបំពេញតាមអ្វីដែលអ្នកគាំទ្រចង់បាន»

បុរសសញ្ជាតិស្កុតឡេនរូបនេះ ជាខ្សែបម្រើទី២ហើយផ្ទេរមកកាន់កីឡដ្ឋាន Emirates បន្ទាប់ពី Mohamed Elneny ដែលមកចូលរួមជាមួយ Arsenal កាលពីខែមករា៕

photo_2016-05-25_23-09-59 photo_2016-05-25_23-10-15

មតិយោបល់