ព័ត៌មានជាតិ

រថយន្តក្រុងមួយគ្រឿងបុកជាមួយម៉ូតូ Zoomer-X បណ្តាលឲ្យយុវជន៣នាក់របួសធ្ងន់!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តក្រុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-3153 បានបើកទៅបុកជាមួយនិងម៉ូតូ Zoomer-X ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-8722 ដែលកំពុងបើកបរដោយយុវជន៣នាក់ ពេញទំហឹង បណ្តាលឲ្យដួលបោកទៅលើដងផ្លូវពេញទំហឹងរងរបួសធ្ងន់ទាំង៣ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចង់ជ្រាបកាន់ច្បាស់ Post News Media ក៏មានការឡាយផ្ទាល់ផងដែរ ៕

មតិយោបល់