ព័ត៌មានជាតិ

រថយន្ត១ គ្រឿង ពន្លះគោយន្តកន្ត្រៃ របួសធ្ងន់ស្រាល ៣នាក់

ពោធិ៍សាត់: នៅវេលាម៉ោង ៥ និង២០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តមួយគ្រឿង បុកគោយន្តកន្ត្រៃ អូសរឺម៉ក បណ្ដាលឲ្យរបួស ៣ នាក់ នៅចន្លោះគីទ្បូម៉ែត្រលេខ ២០៤ និង២០៥ ភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

រថយន្តបង្កម៉ាក ស៊ីណា ពណ៌ ស គ្មានស្លាកលេខ មានទិសដៅពីលិចទៅកើត បើកដោយឈ្មោះ សៅ សេងហួត អាយុ ៤៨ ឆ្នាំ ភេទប្រុស រស់នៅភូមិអូរតាគាំ១ សង្កាត់ទទួកតាឯក ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។ ពេលមកដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃ ម៉ាក គូប៊ូតា ពណ៌ក្រហម អូសរឺម៉ក បើកឆ្លងផ្លូវជាតិ ដែលមានទិសដៅពីជើងទៅត្បូង បើកដោយឈ្មោះ ផល រដ្ឋា អាយុ ១៩ ឆ្នាំភេទប្រុស រស់នៅភូមិបឹងឈូក ឃុំបឹងបត់កណ្ដាល ស្រុងបាកាន (របួសស្រាល) និងអ្នករួមដំណើរ ពីរនាក់៖

ទី១ ឈ្មោះ សាញ់ ផល អាយុ ៥០ ឆ្នាំ ភេទប្រុស រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)។
ទី២ ឈ្មោះ ហាង វណ្ឌី អាយុ ៣០ ឆ្នាំ​ភេទប្រុស (របួសស្រាល) រស់នៅភូមិឃុំជាមួយគ្នា។

អ្នកទាំងបីត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុកបាកាន ចំណែកឯវត្ថុតាងវិញ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍ត្រពាំងជង ដើម្បីរងចាំធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់ នៅពេលក្រោយ៕

មតិយោបល់